Q&Aក្រដាសកំរងសំនួរចំលើយ

・សិក្ខាកាម

・ជីវភាព

・ផ្សេងទៀត

សិក្ខាកាម

ប្រាក់បៀរវត្សន៍

Q1. តើពន្ធដែលទាក់ទងជាមួយសិស្សសិក្ខាកាមមានអ្វីខ្លះ?

A. ពន្ធដែលពាក់ព័ន្ធ និងសិស្សសិក្ខាកាមគឺមានដូចជាពន្ធរដ្ឋដែលពាក់ព័ន្ធនិងប្រាក់បៀរវត្សន៍(ពន្ធលើប្រាក់ចំនូល) ពន្ធតំបន់(ពន្ធប្រជាជន)។ ហើយពន្ធនេះគឺអ្នកដែលរស់នៅប្រទេសជប៉ុនហើយ និងមានចំនូលគឺត្រូវ

Q2. តើអ្វីទៅពន្ធលើប្រាក់ចំនូល?

A. ពន្ធលើប្រាក់ចំនូលត្រូវបានកាត់ទុកពីប្រាក់ឈ្នួល ជារៀងរាល់ខែ ទៅតាមទឹកប្រាក់ឈ្នួលដែលបានបង់ ហើយនៅខែធ្នូរ គេនឹងគណនាប្រាក់ពន្ធទៅលើប្រាក់ចំណូលសរុប ហើយទូទាត់សម្របសម្រួលនឹងពន្ធដែលបានកាត់ទុកពីប្រាក់ឈ្នួលរួចហើយនិងធ្វើការផ្តល់ប្រាក់ត្រលប់មកវិញ ឬក៏ធ្វើការកាត់ប្រាក់ដែលខ្វះ។

Q3. តើអ្វីទៅជាពន្ធប្រជាជន?

A. ពន្ធប្រជាជនគឺជាពន្ធចំពោះប្រាក់ឈ្នួលឆ្នាំមុន ត្រូវបង់ដោយហូតយកពីប្រាក់ឈ្នួលរាល់ខែក្រោយខែ៦ដោយចែកជា១២ដង់ពីចំនួនទាំងអស់ជាគោលការណ៍

Q4. សូមប្រាប់ពីរចនាសម័ន្ធរបស់ធានារ៉ាប់រងសង្គម

A.

ធានារ៉ាប់រងសង្គម គឺជារបបរបស់រដ្ឋដែលធានាជីវភាពរស់នៅរបស់អ្នកចូលធានារ៉ាប់រង់នេះ ឬគ្រួសារអ្នកទទួលមរណភាព តាមរយការបង់ប្រាក់ចូលនិវត្តន៍ជាអាទិ៍ ក្នុងករណីដែលបានបង់សោហ៊ុយព្យាបាលរបួស ឬជម្ងឺ ឬក្នុងករណីដែលបានទទួលមរណភាពដោយសារជម្ងឺ ឬរបួស ឬក្នុងករណីដែលមានពិការភាពកំណត់មួយ។
(1)ប្រភេទធានារ៉ាប់រងសង្គម និងការផ្តល់ប្រាក់
・ធានារ៉ាប់រងព្យាបាល(ការធានារ៉ាប់សុខភាព ការធានារ៉ាប់រងសុខភាពប្រជាជន)
ទទួលបន្ទុកដោយចេញថ្លៃធានារ៉ាប់រងថ្លៃពេទ្យមួយផ្នែក(ចេញ៧០ភាគរយរបស់ដល់អាយុ៧០ឆ្នាំ)ដែលកើតឡើងដោយសារមានរបួស និងជម្ងឺជាដើម(សាម៉ីខ្លួនគឺចេញ៣០ភាគរយនៃថ្លៃពេទ្យ)។ ចំពោះរបួស និងជម្ងឺដែលកើតចេញដោយសារការធ្វើដំណើរទៅធ្វើការ និងពេលធ្វើការងារនោះ ថ្លៃព្យាបាលគឺទទួលបានពីធានារ៉ាប់រងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត។ ក្នុងករណីនេះ ខាងធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងចេញថ្លៃព្យាបាលទាំងអស់។
・ប្រាក់សោធននិវត្តន៍(សោធននិវត្តន៍និយោជិត សោធននិវត្តន៍ប្រជាជន)
ផ្តល់ប្រាក់(ការផ្តល់ប្រាក់សោធននិវត្តន៍)ដែលចាំបាច់អំពីភាពចាស់ជរា ពិការភាព មរណភាព។
(2)បុគ្គលិកដែលនិងត្រូវបង់ធានារ៉ាប់រងសង្គម
・ ការធានារ៉ាប់រងសុខភាពសោធននិវត្តន៍និយោជិក: កន្លែងប្រឹក្សារសាជីវកម្ម កន្លែងការងារដែលកាន់កាប់ដោយឯកជនដែលជួលបុគ្គលិក៥នាក់ជានិច្ច(លើកលែងតែការងារកសិកម្មនេសាទ និងព្រៃឈើ សណ្ឋាគាររបៀបជប៉ុន ការងារសំអាតជាដើម។)
・ ការធានារ៉ាប់រងសុខភាពប្រជាជន ប្រាក់សោធននវត្តន៍ប្រជាជានៈ:ស្តីអំពីប្រាក់សោធននិវត្តន៍ប្រជាជន និងបុគ្គលិកដែលមានអាយុចាប់ពីអាយុ២០ឆ្នាំឡើងទៅត្រូវបង់។
※អ្នក(សិក្ខាកាម) 「ទាំងធានារ៉ាប់រងសុខភាព និងប្រាក់សោធននិវត្តន៍」ម្យ៉ាងទៀត「ទាំងធានារ៉ាប់រង់ប្រជាជន និងប្រាក់សោធននិវត្តន៍ប្រជាជន」ក្នុងចំណោមទាំង២ហ្នឹងត្រូវតែចូល១ជាដាច់ខាត។

Q5. សូមប្រាប់ពីនីតិវិធីស្នើរប្រាក់សោធននិវត្តន៍និយោជិក ឬសោធននិវត្តន៍ប្រជាជន

A. ក្នុងករណីដែលអ្នកបានចូលរបបសោធននិវត្តន៍និយោជិក ឬសោធននិវត្តន៍ប្រជាជនបានពី៦ខែឡើងទៅ តែមិនទាន់ស្របនឹងល័ក្ខខ័ណ្ឌចាំបាច់ដើម្បីទទួលប្រាក់ចូលនិវត្តន៍នៅឡើយ តែបានត្រឡប់ទៅប្រទេសខ្លួនវិញ អ្នកនោះអាចស្នើរសុំប្រាក់ចូលនិវត្តន៍ ពីទីភ្នាក់ងារសោធននិវត្តន៍ជប៉ុនបាន ដូច្នេះហើយមុនពេលត្រលប់ទៅប្រទេសវិញគឺត្រូវបញ្ជាក់ពីលក្ខ័ណ្ឌនៃការស្នើរសុំប្រាក់ចូលនិវត្តន៍។
លក្ខ័ណ្ឌដើម្បីទទួលបានប្រាក់សោធននិវត្តន៍ ចាំបាច់គឺខាងទីភ្នាក់ងារសោធននិត្តន៍ គឺអាចបញ្ជាក់បានថាអ្នកលេងមានអាស័យដ្ឋាននៅប្រទេសជប៉ុន នៅថ្ងៃដែលទទួលបានលិខិតស្នើរសុំ ដូច្នេះហើយមុនពេលដែលត្រលប់ទៅប្រទេសវិញគឺត្រូវតែបំពេញបែបបទនៃផ្លាស់ទីចេញពីភូមិឃុំសង្កាត់ដែលអ្នករស់នៅ។
ក៏ប៉ុន្តែក្នុងករណីដែលដាក់ពាក់ស្នើរសុំប្រាក់ចូលនិវត្តន៍ក្នុងប្រទេសជប៉ុនមុខពេលត្រលប់ទៅប្រទេសវិញនោះគឺចាំបាច់គឺត្រូវតែភ្ជាប់ឯកសារដែលអាចបញ្ចាក់បានថាបានបំពេញបែបបទចេញពីភូមិឃុំសង្កាត់ ហើយត្រូវដាក់ទៅកាន់ភ្នាក់ងារសោធននិវត្តន៍ក្រោយថ្ងៃដែលបានបំពេញបែបបទចេញនោះ(គំរោង)។
ចំពោះអ្នកដែលមានគំរោងក្លាយទៅសិក្ខាកាមលេខ៣ ដោយយោងទៅតាមសំណូមរបស់សាម៉ីខ្លួនគឺអាចស្នើរសុំបានក្រោយពេលត្រលប់ទៅប្រទេសវិញក្រោយបញ្ចប់សិក្ខាកាមលេខ៣ ឬក៏លេខ២។

Q6. ខ្ញុំហើយនៅលោកBគឺធ្វើការនៅកន្លែងតែ១ ហើយប្រាក់ចំនូលកាលពីឆ្នាំគឺសឹងតែដូចគ្នាក៏ប៉ុន្តែបន្ទាប់ពីទទួលបានក្រដាសសេចក្តីជូនដំណឹងទាក់ទងនិងពន្ធប្រជាជនដែលបានផ្ញើរមកដល់ខែ៦ឆ្នាំនេះ គឺពន្ធប្រជាជនរបស់ខ្ញុំជិត២ដងនៃតំលៃពន្ធប្រជាជនរបស់លោកB។ តើបញ្ហាហ្នឹងមិនមែនមកពីគេគណនាខុសទេមែនទេ? សំរាប់ខ្ញុំគឺនៅលីវទេ តែលោកBគឺមានប្រពន្ធ ហើយនិងមានកូនម្នាក់ដែលរៀននៅវិទ្យាល័យ។

A. បើទោះបីជាក្នុងករណីចំណូលដូចគ្នាក៏ពិតមែនក៏ប៉ុន្តែចំនួនពន្ធខុសទៅតាមចំនួនទឹកប្រាក់ដែលបានកាត់ពីប្រាក់ចំណូល។ ការកាត់ប្រាក់ចំណូលគឺចំពោះអ្នកដែលត្រូវបង់ពន្ធថាតើគាត់មានគ្រួសារដែលត្រូវចិញ្ចឹមដែរឬទេ?  ឬក៏មានបានចំណាយលុយដោយសារតែឧបទាវហេតុ និងជំងឺជាដើមដែរឬទេ?  ដែលគិតទៅតាមហេតុផលរបស់បុគ្គលនីមួយៗ ដោយសារតែពន្ធនោះគឺត្រូវទទួលបន្ទុកទៅតាមហេតុផលជាក់ស្តែងរបស់បុគ្គលដែលត្រូវបង់ពន្ធនោះ ចឹងចំនួនដែលត្រូវតែចេញពីប្រាក់ចំនូលមានភាពខុសគ្នា។ ឧទាហរណ៍ដូចជាការកាត់ធានារ៉ាប់រងសង្គម ការកាត់ធានារ៉ាប់រងអាយុជិវិត ការកាត់ធានារ៉ាប់រងដែលមានគ្រួសារជាដើម។ចំពោះករណីនេះលោកBគឺគាត់មានគ្រួសារដែលត្រូវចិញ្ចឹមដូច្នេះហើយចំនួនដែលត្រូវកាត់លើប្រាក់ចំណូលគឺមានភាពខុសគ្នា ត្រូវបង្ហាញទៅលើចំនួនពន្ធ។ 

ការបំពេញបែបបទ

Q1. តើអ្វីទៅជាការសំរួលពន្ធចុងឆ្នាំ? ហើយឯកសារដែលចាំបាច់មានអ្វីខ្លះ?

A. 「げんせんちょうしゅう」គឺជាការប្រមូលពន្ធទៅលើពន្ធប្រាក់ចំណូលពីប្រាក់ខែរបស់បុគ្គលិក

Q2. តើអ្វីទៅជាការប្រកាសពន្ធ?ហើយឯកសារចាំបាចប់មានអ្វីខ្លះ?

ពន្ធប្រជាជនគឺដូចទៅនិងពន្ធលើប្រាក់ចំណូលដែរ អាចធ្វើការបន្ធូរបន្ថយបានដោយការដាក់ពាក្យប្រកាសពីគ្រួសារដែលត្រូវចិញ្ចឹម។
វិធីក្នុងការធ្វើគឺមានដូចជាការកែសម្រួលពន្ធចុងឆ្នាំ ឬក៏ការប្រកាសពន្ធ ហើយក្នុងករណីប្រសិនបើជាសិស្សសិក្ខាកាមគឺឪពុកម្តាយ បងប្អូនដែលនៅប្រទេសកំណើតគឺអាចជាដាក់ជាគ្រួសារដែលត្រូវចិញ្ចឹមបាន។​ បើក្នុងករណីដែលឯកសារមិនគ្រប់គ្រាន់ក្នុងការធ្វើការកែសំរួលពន្ធចុង ហើយមិនអាចប្រកាសពីគ្រួសារដែលត្រូវចិញ្ចឹមបាននោះ គឺយើងអាចធ្វើការកែសម្រួលបន្ធបានសារជាថ្មីបានតាមរយៈការប្រកាសពន្ធ។
ក្នុងករណីប្រសិនបើមិនអាចប្រកាសពីគ្រួសារដែលត្រូវចិញ្ចឹម ហើយមិនអាចប្រកាសពន្ធបាន និងមិនអាចធ្វើការកែសម្រួលពន្ធចុងឆ្នាំបាន សារតែឯកសារមិនគ្រប់នោះ នៅខែ៦ ឆ្នាំបន្ទាប់ប្រហែលជាការពិភាក្សាថា ហេតុអ្វីបានជាគេកាត់ប្រាក់ខែច្រើនម្លេះ​ បើប្រៀបធៀបជាមួយអ្នកដែលមកតំណាលគ្នាមានការសួរ។ ហេតុដូច្នេះ ចំពោះការធ្វើការប្រកាសពន្ធគឺយើងអាចធ្វើបានដោយរាប់ចាប់តាំងពី៥ឆ្នាំមុនមក។
របស់ដែលចំាបាច់សំរាប់ធ្វើការប្រកាសពន្ធគឺមានដូចជា
・ កាតស្នាក់នៅថតចំលង
・ លិខិតឆ្លងដែនថតចំលង
・ លិខិតប្រកាសពន្ធ
・ លេខគណនីយធនាគារ
・ ក្រដាសបញ្ជាក់ពីចំនូលចំណាយសរុបដែលត្រូវបានកាត់ពន្ធ
・ លិខិតបញ្ជាក់ពីចំនួនកាត់ដែលត្រូវចិញ្ចឹម
・ លិខិតបញ្ជាក់ពីការផ្ញើរលុយក្រៅប្រទេស
・ លិខិតបញ្ជាក់ពីការស្នាក់នៅ ដែលមានសរសេរលេខសំគាល់ខ្លួនបុគ្គល
・ កាត់លេខសំគាល់ខ្លួនបុគ្គល(ប្រសិនបើមាន)

ការឈប់សំរាក

Q1. តើអ្វីទៅជាការឈប់សំរាកមានប្រាក់ខែ

A. ប្រសិនបើនិយោជិកបន្តធ្វើការលើសពី៦ខែ ឬក៏បានធ្វើការលើសពី៨០ភាគរយនៃថ្ងៃធ្វើការសរុបនោះ និងទទួលបានការឈប់សំរាកដោយមានប្រាក់ខែចំនួន១០ថ្ងៃ។ ហើយបន្ទាប់ពីនោះថ្ងៃឈប់សំរាកដែលមានប្រាក់ខែនិងកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាគោលការណ៍ការឈប់សំរាកមានប្រាក់ខែរបស់និយោជិកគឺអាចទទួលបានការឈប់សំរាកនៅរដូវកាលដែលអាចទទួលបាន ដោយមិនទាក់ទងទៅនឹងគោលបំណងនៃការឈប់សំរាកបើទោះបីជាឈប់ដោយមិនទៅណាក៏ដោយ ឬក៏ដើម្បីឈប់លំហែកាយក៏ដោយ។ ក៏ប៉ុន្តែក្នុងករណីរដូវកាលដែលបានស្នើរសុំ ហើយការផ្តល់អោយឈប់សំរាកដែលវាមានផលប៉ះពាល់ដល់ដំណើរការនៃការងារ គឺអាចមានករណីប្តូរថ្ងៃឈប់សំរាកទៅពេលផ្សេងទៀត។ នៅពេលដែលដាក់ថ្ងៃឈប់សំរាកដោយមានប្រាក់ខែគឺត្រូវពិក្សារជាមួយក្រុមហ៊ុន។
ម្យ៉ាងទៀតការឈប់សំរាកដោយមានប្រាក់ខែគឺមិនអាចទូរទាត់ជាលុយបាននោះទេ។
※ នៅពេលកំណត់ថានឹងប្រើគឺដាច់ខាតត្រូវតែផ្តល់ដំណឹងទៅក្រុមហ៊ុនអោយបាន១ខែមុន។ សូមប្រុងប្រយ័ត្ន ដោយសារតែហេតុផលរបស់ក្រុមហ៊ុនក៏មិនអាចឈប់សំរាកបានផងដែរ។

Q2. តើរចនាសម្ព័ន្ធនៃការឧបត្ថម្ភពេលឈប់សំរាកការងារ?

A. ការឧបត្ថមការឈប់សំរាកការងារ ក្នុងករណីដែលក្រុមហ៊ុនអោយឈប់សំរាក គឺជាឧបត្ថមផ្តល់អោយចំពោះបុគ្គលិកដែលគេឈប់សំរាកនោះ។ ក្នុងករណីដែលឈប់សំរាកពីការងារដោយសារតែហេតុផលរបស់ថៅកែនោះ គឺត្រូវតែផ្តល់ថ្លៃឧបត្ថម្ភចាប់ពី៦០ភាគរយនៃប្រាក់ខែ១០០ភាគរយចំពោះបុគ្គលិកដែលឈប់សំរាក។

技能検定

Q1. តើអ្វីទៅដែលជាការប្រលងតេស្តសមត្ថភាព?

A. គឺជាប្រភេទនៃការប្រលងតេស្តសមត្ថភាពទៅតាមកំរិតនៃសិក្ខាកាមនីមួយៗ។
・ សិក្ខាកាមឆ្នាំទី១「សិក្ខាកាមលេខ១」:ការលងតេស្តជំនាញសមត្ថភាព មូលដ្ឋាន(ឬក៏ការប្រលងរង្វាយតំលៃសមត្ថភាពមូលដ្ឋាន)
ក្នុងករណីដែលមានគំរោងប្តូរទៅជាសិក្ខាកាមលេខ២គឺដាច់ខាត្រូវតែប្រលងតេស្តសមត្ថភាពទាំងជំនាញ និងតេសត្តសរសេរ ហើយដាច់ខាតត្រូវតែជាប់ទាំំង២។
・សិក្ខាកាមឆ្នាំទី២ និងឆ្នាំទី៣「សិក្ខាកាមលេខ២」:ការប្រលងតេសសមត្ថភាពកំរិត៣(ឬក៏ការប្រលងរង្វាយតំលៃសមត្ថភាពកំរិតជំនាញ)នៅពេលដែលបញ្ចប់សិក្ខាកាមលេខ២(ឬក៏ការប្រលងរង្វាយតំលៃសមត្ថភាព) ការប្រលងតេស្តជំនាញគឺចាំបាច់ ហើយត្រូវតែប្រលងតេស្តជំនាញកំរិតអោយជាប់ជាដាច់ខាត។
・ សិក្ខាការមឆ្នាំទី៤ ឆ្នាំទី៥ 「សិក្ខាកាមលេខ៣」:ការប្រលងតេស្តសមត្ថភាពកំរិត២(ឬក៏ការប្រលងរវង្វាយតំលៃកំរិតខ្ពស់)
នៅពេលបញ្ចប់សិក្ខាកាមលេខ៣ ការប្រលងតេស្តជំនាញនៃការប្រលងតេសសមត្ថភាពគឺចាំបាច់(ឬក៏ការប្រលងរង្វាយតំលៃ)ហើយត្រូវតែជាប់ជាដាច់ខាត។

Q2. សូមប្រាប់ពីខ្លឹមសារនៃការប្រលងតេសម្ថភាពកំរិតដំបូង

A. ក្នុងកំឡុងពេលក្រោយពីចូលប្រទេសបាន៧ខែទៅ៨ខែការប្រលងតេស្តសមត្ថភាពកំរិតដំបូងនិងចាប់ផ្តើមប្រព្រឹត្តិទៅ។
ការប្រលងគឺមានប្រលងសំណេរ និងការប្រលងតេសម្ថភាព
ភាគរយនៃប្រលងសំណេរ និងការប្រលងតេស្តជំនាញគឺ(ពិន្ទុកជាប់)គឺចាប់ពី៦០ភាគរយឡើង។
ក្នុងករណីដែលប្រលងមិនជាប់គឺត្រូវត្រលប់ទៅប្រទេសវិញពាក់កណ្តាលទី។(ហើយការប្រលងសងគឺមានតែម្តងទេ)

Q3. សូមប្រាប់ពីខ្លឹមសារនៃការប្រលងតេសម្ថភាពកំរិត៣

A. មុនការបញ្ចប់សិក្ខាកាមលេខ២គឺប្រហែលជា៦ខែមុនគឺការប្រលងតេស្តសមត្ថភាព។ ការប្រលងគឺមានតេស្តសំណេរ និងតេស្តជំនាញ។
ភាគរយនៃការប្រលងជាប់គឹតេស្តសំណេរគឺត្រូវចាប់ពី៦៥ភាគរយឡើង និងតេស្តជំនាញត្រូវចាប់ពី៦០ភាគរយឡើងទៅ។
ការប្រលងតេស្តសមត្ថភាពកំរិត៣ទោះបីជាជាប់ក៏ដោយធ្លាក់ក៏ដោយគឺអាចត្រលប់ទៅប្រទេសវិញបាន ក៏ប៉ុន្តែប្រសិនបើយើងចង់នៅបន្តសិក្ខាកាមលេខ៣គឺត្រូវតែប្រលងតេស្តជំនាញអោយជាប់។
※បើទោះបីជាមិនចង់តសិក្ខាកាមលេខ៣ក៏ដោយគឺត្រូវតែប្រលងតេស្តសមត្ថភាពជាចាំបាច់។

Q4. សូមប្រាប់ពីខ្លឹមសារនៃការប្រលងតេសម្ថភាពកំរិត២ឆ្នាំទី៥

A. ប្រហែលមុន៦ខែនៃការបញ្ចប់សិក្ខាកាមលេខ៣គឺមានការប្រលងតេស្តសមត្ថភាពកំរិត២។ ហើយការប្រលងគឺមានតេស្តជំនាញ និងតេស្តសំណេរ។
ភាគរយនៃការប្រលងជាប់គឹតេស្តសំណេរគឺត្រូវចាប់ពី៦៥ភាគរយឡើង និងតេស្តជំនាញត្រូវចាប់ពី៦០ភាគរយឡើងទៅ។
គឹមិនពាក់ព័ន្ធនិងការធ្លាប់ឬជាប់នោះទេគឺមុនពេលត្រលប់ទៅប្រទេសវិញគឺត្រូវប្រលងជាដាច់ខាត។

実習2号満了後

Q1. សូមប្រាប់ពីលំដាប់លំដោយនៃសិក្ខាកាមលេខ៣

A. សិស្សសិក្ខាកាមគឺត្រូវបានបែងចែកលិខិតស្នាក់នៅដូចជា លេខ១ លេខ២ លេខ៣។
សិស្សសិក្ខាកាមឆ្នាំទី១គឺសំដៅលើសិក្ខាកាមលេខ១
សិស្សសិក្ខាកាមឆ្នាំទី២និងទី៣គឺសំដៅលើសិក្ខាកាមលេខ២
សិស្សសិក្ខាកាមឆ្នាំទី៤និងឆ្នាំទី៥គឺសំដៅលើសិក្ខាកាមលេខ៣
※ នៅពេលប្តូរពីសិក្ខាកាមលេខ២ទៅជាសិក្ខាកាមលេខ៣គឺអាចប្តូរបានតែគឺត្រូវមានល័ក្ខណ្ឌ។
・ ត្រូវបញ្ចប់សិក្ខាកាមលេខ២
・ ត្រូវប្រលងជាប់តេសប្រលងសមត្ថភាពកំរិត៣(ការប្រលងតេស្តជំនាញគឺចាំបាច់)
・ ទាក់ទងនិងលក្ខ័ណ្ឌគឺប្រាក់បៀវត្ស៍ដូចទៅនិងជនជាតិជប៉ុនដែលមានបទពិសោធន៍ការងារប្រហាក់ប្រហែលគ្នា។

Q2. តើទិដ្ឋការとくていかつどうគឺជាអ្វី?

A. នៅក្រោយពេលចប់កម្មសិក្សារ អ្នកដែលពិបាកក្នុងការត្រលប់ទៅប្រទេសវិញនោះគឺអាចស្នើរសុំធ្វើការផ្លាស់លិខិតស្នាក់នៅបានទៅជា「とくてかつどうដែលមានសុពលភាព៦ខែដែលអាចធ្វើការបាន」ឬក៏「とくてかつどうដែលមានសុពលភាព៦ខែដែលមិនធ្វើការបាន」។
※ 「とくてかつどうដែលមានសុពលភាព៦ខែដែលអាចធ្វើការបាន」គឺសំរាប់ដែលមានបំណងធ្វើការដែលការងារដូចការងារដែលបានធ្វើមុនតែប៉ុណ្ណោះ។
(ចំណាំ)ក្នុងករណីដែលមិនអាចរកកន្លែងធ្វើការងារបានដែលដូចទៅហ្នឹងការងារមុននោះ គឺការងារ ប្រភេទការងារដែលបានហ្វឹកហាត់ជាប្រភេទក្នុងក្រុម និងការងារដែលពាក់ព័ន្ធជាមួយការងារពីមុន។

※ 「とくてかつどうដែលមានសុពលភាព៦ខែដែលមិនធ្វើការបាន」ឬក៏ការស្នាក់នៅរយពេលខ្លីគឺជាអ្នកដែលស្នាក់ដែលមិនត្រូវបានអនុញ្ញាតអោយធ្វើការបាន ក្នុងករណីដែលត្រូវទទួលស្គាល់ថាមានបញ្ហាដោយពាក់ព័ន្ធនិងជីវភាពប្រចាំថ្ងៃនៅប្រទេសជប៉ុននោះ និងអាចទទួលបានការអនុញ្ញាតធ្វើការមួយសប្តាហ៍២៨ម៉ោង។
※ក្នុងករណីដែលនៅតែមិនអាចត្រលប់ទៅប្រទេសវិញបាននោះទទួលបានការពន្យារតទៀត។

ជីវភាព

体調不良

Q1. ដោយសារតែមិនស្រួលខ្លួនហើយចង់សំរាកតើគួរធ្វើយ៉ាងម៉េចទៅ?

A.

ជាដំបូងត្រូវតែប្រាប់ទៅអ្នកនៅក្រុមហ៊ុនថាឈឺតាំងពីពេលណាមក ហើយមានរោគសញ្ញាបែបណា? ក្នុងករណីប្រសិនបើរបួសគឺរបួសនៅកន្លែងណា ហើយចង់ទៅពេទ្យដែរឬទេ។
ប្រសិនបើក្នុងថ្ងៃធ្វើការសូមទាក់ទង់យ៉ាងតិចបំផុត៣០នាទីមុនម៉ោងចូលធ្វើការ។
ប្រសិនបើមានកំដៅ សូមប្រាប់ពីសូមកំដៅហើយប្រាប់ផង។
ក្នុងករណីបើឈប់សំរាកគឺត្រូវពិភ្សាជាមួយក្រុមហ៊ិនថាត្រូវប្រើការឈប់សំរាកមានប្រាក់ខែឬក៏អត្តមានការងារ។

Q2. ដោយសារតែចង់ទៅមន្ទីពេទ្យតើគួរធ្វើបែបណាទៅ?

A. ឈឺតាំងពីពេលណាមក រួចហើយតើមានរោគសញ្ញាបែបណា? ក្នុងករណីប្រើមានរបួសគឺរបួសតាំងពីពេលណាប្រាប់អ្នកនៅក្រុមហ៊ុនរួចហើយ អោយជូនទៅមន្ទីពេទ្យ។ 

ក្នុងករណីដែលទៅមន្ទីពេទ្យគឺត្រូវយកកាតធានារ៉ាប់រង កាតស្នាក់នៅ កាតពេទ្យ(ប្រសិនបើមាន) ប្រាក់។

ធានារ៉ាប់រងរួមរបស់សិក្ខាកាម

Q1. ធានារ៉ាប់រងរួមរបស់សិក្ខាកាមគឺជាអ្វី?

A. សិស្សសិក្ខាកាមនៅពេលដែលចូលធ្វើការនៅក្រុមហ៊ុនគឺត្រូវចូលធានារ៉ាប់រងសង្គមក៏ពិតមែនក៏ប៉ុន្តែពេលចូលមកដល់ជប៉ុនហើយរៀននៅសមាគមន៍១ខែគឺមិនមានធានារ៉ាប់រងនោះទេ។ បើក្នុងករណីដែលមិនបានចូលធានារ៉ាប់រងនោះបើទោះបីជាឈឹ មានគ្រោះថ្នាក់ក៏ដោយគឺត្រូវតែចេញថ្លៃពេទ្យ១០០ភាគរយ។ ដើម្បីជៀសវាងពីបញ្ហាទាំងអស់និងដូច្នេះហើយគឺត្រូវមានធានារ៉ាប់រួមរបស់សិក្ខាកាមនិង។ នៅរយៈពេលដែលកំពុងធ្វើកម្មសិក្សាររហូតដល់មុនពេលត្រលប់ទៅស្រុកវិញនោះគឺទទួលបានការព្យាបាលដោយមិនគិតថ្លៃ១០០ភាគរយ។

Q2. ដើម្បីស្នើរសុំបានតើចាំបាច់ត្រូវមានឯកសារអ្វីខ្លះ?ហើយត្រូវប្រគល់ទៅអ្នកណាគេ?

A. ក្រោយពេលទៅពេទ្យរួច គឺនិងទទួលបានវិក័យបត្រពីមន្ទីពេទ្យ។ ហើយសូមយកវិក័យ(ច្បាប់ដើម)នោះប្រគល់អោយទៅក្រុមហ៊ុន។

Q3. ទោះបីជាជំងឺបែបណាក៏អាចប្រើបានដែរឬទេ?

A. ពេទ្យធ្មេញ ជំងឺប្រចាំកាយ(ជំងឺដែលមានមកពីប្រទេសខ្លួន) របួសដែលកើតឡើងកំពុងធ្វើការងារគឺមិនអាចប្រើបានទេ។

គ្រោះថា្នក់

Q1. នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ អំពើហឹង្សា និងគ្រោះឧបទវហេតុ តើគួរធ្វើយ៉ាងម៉េច?

A. សូមប្រញាប់ទាក់ទងមកកាន់សមាគមន៍ និងក្រុមហ៊ុនអោយបានលឿន។

ការបាត់បង់

Q.1 បានធ្វើអោយបាត់កាតស្នាក់នៅតើគួរធ្វើយ៉ាងម៉េចទៅ?

A. ជាដំបូងត្រូវស្វែងរកក្នុងការបូប និងក្នុងបន្ទប់ជាមុនសិន។
ប្រសិនបើរកមិនឃើញគឺត្រូវប្រញាប់ទាក់ទងទៅក្រុមហ៊ុន។ ហើយបន្ទាប់ពីនេះ គឺត្រូវតែរាយការណ៍ប៉ុស្តិ៍ប៉ូលីសដែលនៅក្បែរនោះ ហើយដាក់ពាក្យបណ្តឹងបាត់។
ប្រសិនបើទទួលបានពាក្យបណ្តឹងរួចហើយ គឺត្រូវតែទៅទីភ្នាក់ងារអន្តោប្រវេស៍ដើម្បីធ្វើការស្នើរសុំធ្វើការស្នាក់នៅសារជាថ្មីនៅចន្លោះចាប់ពីម៉ោង៩ដល់ម៉ោង១៦ ថ្ងៃច័ន្ធដល់សុក្រ។
※ ក្នុងករណីដែលធ្វើការស្នើរសុំដោយខ្លួនឯង នៅទីភ្នាក់ងារអន្តោប្រវេសន៍ដែលនៅជិតគឺអាចទៅស្នើរសុំដោយផ្ទាល់បាននៅពេលឯកសារគ្រាប់ គឺបន្ទាប់ពីមានទទួលបានក្រដាសពាក្យបណ្តឹងបាត់ពីប៉ុស្តិ៍ប៉ូលីស និងត្រៀមរូបថត(3x4 1សន្លឹក)និងលិខិតឆ្លងដែន។
※ ក្នុងករណីដែលសមាគមន៍ធ្វើការស្នើរសុំអោយដោយសារតែទីភ្នាក់ងារអន្តោប្រវេសន៍នៅឆ្ងាយ គឺត្រូវផ្ញើរលិខិតឆ្លងដែន(3x4 1សន្លឹក)លិខិតឆ្លងដែន ក្រដាសលិខិតផ្តល់សិទ្ធក្នុងការស្នើរសុំ ក្រដាសពាក្យបណ្តឹង មកកាន់សមាគមន៍។

Q2. បានធ្វើអោយបាត់កាតធនាគារតើគួរធ្វើយ៉ាងម៉េចទៅ?

A. ជាដំបូងត្រូវស្វែងរកក្នុងការបូប និងក្នុងបន្ទប់ជាមុនសិន។ ប្រសិនបើនៅតែរកមិនឃើញ គឺត្រូវទៅធនាគារដើម្បីធ្វើកាតសារជាថ្មី។ ថ្ងៃធ្វើការថ្ងៃច័ន្ទដល់សុក្រ(9:00 ~ 16:00)ហើយត្រូវតែភ្ជាប់ជាមួយឯកសារខាងក្រោមនេះ។
・ ត្រា
・ កាតស្នាក់នៅ
・ កាតធនាគារ
・ សៀវភៅធនាគារ

Q3. បានធ្វើអោយបាត់កាតធានារ៉ាប់រង តើគួរធ្វើយ៉ាងម៉េចទៅ?

A. ជាដំបូងត្រូវស្វែងរកក្នុងកាបូប និងនៅក្នុងបន្ទប់គេងជាមុនសិន។ ក្នុងករណីដែលរកមិនឃើញគឺត្រូវប្រញាប់រាយការណ៍ទៅក្រុមហ៊ុន។

ផ្សេងទៀត

ការប្រលងតេស្តJLPT

Q1. ដោយសារតែចង់ប្រលងតេស្តសមត្ថភាពភាសាជប៉ុនJLPTតើគួរដាក់ពាក្យបែបណាដែរ?

A. គឺអាចដាក់តាមអ៊ិនធឺណែតបាន។
ជាដំបូងគឺយើងត្រូវបង្កើតគណនីMyJLPTជាមុនសិន។ ប្រសិនបង្កើតរួចហើយនោះនិងងាយស្រួលក្នុងការដាក់ពាក្យ។ ហើយគណនីMyJLPTគឺអាចបង្កើតពេលណាក៏បាន នៅទីណាក៏បានដែរ
※អាចដាក់ពាក្យតាមទូរស័ព្ទដៃ និងតាមអាយផេតក៏បាន។ តាមទូរស័ព្ទដៃបត់គឺមិនអាចដាក់បាននោះទេ។ ពត៌មានលំអិតគឺបញ្ជាក់ត្រង់លីងខាងក្រោមនេះ។
https://info.jees-jlpt.jp/

Q2. ការប្រលងតេស្តjlptតើអាចដាក់ពាក្យប្រលងនៅពេលណា?

A. គឺមុនពេលចាប់ផ្តើមការប្រលងប្រហែល៣ខែមុន។

Q3. តើនៅពេលប្រលងមួយនេះត្រូវយកអ្វីទៅខ្លះ?

A. មានខ្មៅដៃ ជ័រលុប បង្កាន់ដៃប្រលង ភេសជ្ជ(បងផ្លាកចេញ) នាឡិការដៃ(មិនមានសំលេង) កាត់ស្នាក់នៅជាដើម។

មិនអាចប្រើកាតធនាគារបាន និងការដោះស្រាយ

Q1. នៅពេលដែលកាតធនាគារប្រើមិនបើកើតតើត្រូវធ្វើយ៉ាងម៉េច?

A. មូលហេតុដែលប្រើកាតធនាគារមិនកើតគឺមកពីមូលហេតុដូចជាកាតស្នាក់នៅផុតសុពលភាព និងវាយបញ្ជូលលេខកូតខុសចាប់ពី៣ដង់ឡើងទៅជាដើម។
ដើម្បីអាចដំណើរការកាតធនាគារឡើងវិញគឺត្រូវទៅធនាគារនៅថ្ងៃធម្មតា(9:00 ~ 16:00)ហើយភ្ជាប់ឯកសារដូចខាងក្រោមនេះ
・ ត្រា
・ កាតស្នាក់នៅ
・ កាតធនាគារ
・ សៀវភៅធនាគារ

Copyright ©  HRS事業協同組合オフィシャルサイト All Rights Reserved.
PAGE TOP